អគ្គិភ័យឆាបឆេះរោងចក្រផលិតប្រអប់ស្នោរនៅខណ្ឌដង្កោខូចខាតធ្ងន់ធ្ងរ
អគ្គិភ័យឆាបឆេះរោងចក្រផលិតប្រអប់ស្នោរនៅខណ្ឌដង្កោខូចខាតធ្ងន់ធ្ងរKPS99TV

រោងចក្រផលិតប្រអប់ស្នោរមួយកន្លែងត្រូវបានអគ្គិភ័យដ៏សន្ធោសន្ធៅបានឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែមិថុនា ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ អគ្គិភ័យនេះបានបង្កឱ្យអគាររោងចក្រទំហំប្រមាណ ៥,០០០ម៉ែត្រការ៉េរងការខូចខាតជិត៨០ភាគរយ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច អគ្គិភ័យបានបំផ្លាញម៉ាស៊ីនផលិតស្នោរ ១គ្រឿង ប្រអប់ស្នោរជាង ៤ម៉ឺនបេ និងវត្ថុធាតុដើមសម្រាប់ផលិតស្នោរជាច្រើន។ តែយ៉ាងណា សំណាងល្អមិនបង្កឱ្យមនុស្សស្លាប់ ឬរងរបួស។

ក្រោយទទួលព័ត៌មាន កម្លាំងនគរបាលពន្លត់អគ្គិភ័យបានបញ្ជូនរថយន្តចំនួន ១៨គ្រឿង ចុះអន្តរាគមន៍ និងប្រើប្រាស់ទឹកអស់ប្រមាណ ២១៦ម៉ែត្រគូប ដោយរថយន្តពន្លត់អគ្គិភ័យបានដឹកជញ្ជូនទឹកចេញចូលយ៉ាងមរមាញឹកចំនួន ៣៦ជើង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការឆាបឆេះនេះ៕

ដោយ៖ ង៉ែត ពិសាន្ត

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。