
ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារដាំកូនឈើចម្រុះ ៥ប្រភេទ រួមមាន សាវម៉ាវ មង្ឃុត ទុរេន និងគគីរ នៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ សកម្មភាពនេះមានការចូលរួមពីលេខាធិការដ្ឋានគណៈកម្មាធិការ អ.ន.ក ខេត្ត និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តផងដែរ។ ការដាំកូនឈើនេះ មានគោលបំណងបង្កើនគម្របបៃតង លើកកម្ពស់សោភ័ណភាព និងបរិស្ថាននៅជុំវិញទីស្នាក់ការសមាគម ព្រមទាំងជំរុញការថែរក្សាធនធានធម្មជាតិ ដើម្បីផ្តល់ជាប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជន ដែលបានរួមចំណែកបម្រើជាតិមាតុភូមិកន្លងមក៕ ដោយ៖ ប៉ៃ សុឃីម
ការកែតម្រូវ និងបច្ចុប្បន្នភាព
暂无更正。
