អាជ្ញាធរក្រុងកោះរ៉ុង និងវិស័យឯកជន រួមគ្នារៀបចំយុទ្ធនាការ «ឆ្នេរស្អាត បរិស្ថានស្អាត» លើកកម្ពស់សោភ័ណភាពឆ្នេរសមុទ្រ
អាជ្ញាធរក្រុងកោះរ៉ុង និងវិស័យឯកជន រួមគ្នារៀបចំយុទ្ធនាការ «ឆ្នេរស្អាត បរិស្ថានស្អាត» លើកកម្ពស់សោភ័ណភាពឆ្នេរសមុទ្រKPS99TV

កោះរ៉ុង៖ អាជ្ញាធរក្រុងកោះរ៉ុង បន្តជំរុញការចូលរួមពីស្ថាប័នរដ្ឋ វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងការថែរក្សាអនាម័យ និងការពារបរិស្ថានតំបន់ឆ្នេរសមុទ្រ។ ជាក់ស្តែង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារមកពីរីសតនានានៅតំបន់ឆ្នេរប្រាសាទ រួមមាន You&Me Resort, The One Resort, The Beach Resort, Secret Garden Resort, Anaya Resort និង Tamu Resort បានសហការរៀបចំយុទ្ធនាការ «ឆ្នេរស្អាត បរិស្ថានស្អាត» ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងថែរក្សាសោភ័ណភាពឆ្នេរសមុទ្រនៅលើក្រុងកោះរ៉ុង។ ក្នុងយុទ្ធនាការនេះ ក្រុមការងារបានចុះប្រមូលសំរាម និងសម្អាតតំបន់មួយចំនួននៅឆ្នេរប្រាសាទ ដែលមានសំរាមកកកុញ ឱ្យមានភាពស្អាត សណ្ដាប់ធ្នាប់ និងទាក់ទាញ សមស្របសម្រាប់ការទទួលភ្ញៀវទេសចរ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីទទួលខុសត្រូវ និងកិច្ចសហការល្អរវាងវិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងលើកកម្ពស់ភាពស្រស់ស្អាតនៃតំបន់ទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញ៕ ដោយ៖ ប៉ៃ សុឃីម

ការកែតម្រូវ និងបច្ចុប្បន្នភាព

暂无更正。